khmer eng
  • ឯកឧត្តម ឈួន ឆាម ជាអនុប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ ព្រមទាំងក្រុមគ្រួសារ បាននាំយកទេយ្យវត្ថុ គ្រឿងអត្ថបរិក្ខារ ចង្ហាន់បិណ្ឌបាត្រ
     
    ចែករំលែក ៖

    ថ្ងៃអង្គារ ១៤រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១ ខែតុលា ឆ្នាំ២០២៤ ត្រូវនឹងថ្ងៃកាន់បិណ្ឌទី១៤ ឯកឧត្តម ឈួន ឆាម អនុប្រធានគណៈកម្មការទី៣ នៃព្រឹទ្ធសភា និងជាអនុប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ ព្រមទាំងក្រុមគ្រួសារ បាននាំយកទេយ្យវត្ថុ គ្រឿងអត្ថបរិក្ខារ ចង្ហាន់បិណ្ឌបាត្រ និងបច្ច័យសម្រាប់កសាងសមិទ្ធផលផ្សេងៗ ទៅប្រគេនព្រះសង្ឃគង់នៅវត្តល្បើកវារីរង្សី (ហៅវត្តល្បើក) ស្ថិតក្នុងភូមិតាទក ឃុំពួក ស្រុកពួក ខេត្តសៀមរាប ដើម្បីឧទ្ទិសមគ្គផលជូនវិញ្ញាណក្ខន្ធបុព្វការីជន លោកអ្នកមានគុណរួមមានមាតាបិតា ជីដូនជីតា ញាតិកាទាំង៧សន្តាន ដែលបានចែកឋានទៅហើយ ព្រមទាំងឧទ្ទិសមគ្គផលជូនដល់ដួងវិញ្ញាក្ខន្ធយុទ្ធជន យុទ្ធនារីនិងអ្នកស្នេហាជាតិទាំងអស់ ដែលបានពលីជីវិតដើម្បីបុព្វហេតុការពារជាតិ មាតុភូមិ និងប្រជាជន សូមអស់លោកទទួលបានកុសលផលបុណ្យ និងយោនយកកំណើតថ្មីទៅកាន់ទីសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ឯកឧត្ដម អ៊ុច បូររិទ្ធ អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីជួបសំណេះសំណាល និងប្រគល់ឯកសណ្ឋាន និងសម្ភារៈបម្រើការងារសន្តិសុខជូនប្រជាការពារ នៅស្រុកបាធាយ ខេត្តកំពង់ចាម
    thumbnail
     
    ឯកឧត្តម សត ណាឌី អញ្ជើញនាំយកថវិកាជូនដល់សាខាកាកបាទក្រហម
    thumbnail
     
    ឯកឧត្តម លីសារី​ អញ្ជើញសំណេះសំណាលសួរសុខទុក្ខជាមួយថ្នាក់ដឹកនាំ​ និងចូលរួមគោរពវិញ្ញាណក្ខន្ធសពប្រជាពលរដ្ឋ​  នៅក្រុងកំពត​ ខេត្តកំពត
    thumbnail
     
    ឯកឧត្តម អ៊ុច បូររិទ្ធ ដឹកនាំគណៈប្រតិភូព្រឹទ្ធសភា ចូលរួមមហាសន្និបាតសហភាពអន្តរសភា លើកទី១៥២ នៅប្រទេសតួកគីយ៉េ
    thumbnail
     
    ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អញ្ជើញចូលគោរពជូនពរឯកឧត្តមប្រធានស្តីទីព្រឹទ្ធសភា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ